កុំអោយសម្តីរបស់គេ ក្លាយជាសម្តីទិព្វ

ជាទូទៅមិនថាអ្នករកស៊ី ឬអ្នកធ្វើការនោះទេ តែងតែមានមនុស្សចូលចិត្ត ឬមិនចូលចិត្តអ្នក។ សម្រាប់ក្រុមមនុស្សដែលចូលចិត្តអ្នកពិតប្រាកដណាស់ ពួកគេនឹងចាំជួយគាំទ្រ លើកទឹកចិត្ត និងផ្តល់ដំបូន្មានល្អៗដល់អ្នកជានិច្ច។ ផ្ទុយទៅវិញ សម្រាប់ក្រុមមនុស្សដែលមិនចូលចិត្តអ្នក គេមិនត្រឹមតែមិនជួយអ្នកទេ តែគេរិះរកគ្រប់មធ្យោបាយដើម្បីធ្វើអោយអ្នកបរាជ័យដូចជា និយាយមិនល្អពីអ្នក និងបង្កើតសាច់រឿងជាច្រើន ធ្វើយ៉ាងណាអោយអ្នកក្លាយជាមនុស្សមិនមានតម្លៃក្នុងក្រសែភ្នែកអ្នកដទៃ ជាពិសេសចំពោះមនុស្សដែលកំពុងមានអារម្មណ៍ល្អចំពោះអ្នក។

Image: #freepik


ពេលខ្លះរឿងរ៉ាវទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកយ៉ាងខ្លាំងដោយធ្វើឱ្យអ្នកមានអារម្មណ៍មិនស្ងប់ចិត្ត មិនសប្បាយចិត្ត និងដេកមិនលក់ ព្រោះតែសម្តីរបស់គេ។ ប្រសិនជាអ្នកពិតជាមានអារម្មណ៍បែបនេះមែន នោះអ្នកកំពុងតែជួយឱ្យសម្តីរបស់គេក្លាយជាសម្តីទិព្វយ៉ាងពិតប្រាកដហើយ។


ដើម្បីកុំឱ្យសម្តីរបស់គេក្លាយជាសម្តីទិព្វនោះ 30’IDEA សូមចែករំលែកនូវគន្លឹះងាយៗ ជូនដូចខាងក្រោម៖


១) កុំខ្វល់

សម្តី​កុហក និងពាក្យប្រឌិតគង់តែសាបសូន្យទៅវិញយ៉ាងឆាប់រហ័ស បើអ្នកមិនបានប្រព្រឹត្តិនូវទង្វើទាំងអស់នោះទេ ចូរអ្នកកុំគិត និងខ្វល់ខ្វាយពីពាក្យសម្តីទាំងនោះឱ្យសោះ។


២) ផ្តោតសំខាន់លើគោលដៅរបស់អ្នកៈ

គោលដៅរបស់អ្នកជាវត្ថុស័ក្កសិទ្ធិបំផុតដែលអាចការពារសម្តីរបស់គេមិនអោយចូលមកត្រចៀករបស់យើងបាន។ មួយវិញទៀត នៅពេលដែលអ្នករវល់ធ្វើការងារដើម្បីឈានរកគោលដៅរបស់អ្នកនោះ ច្បាស់ណាស់ថាអ្នកប្រាដកជាគ្មានពេលវេលាគិតរឿងឥតប្រយោជន៍ទាំងអស់នោះឡើយ។


ដោយ៖ SkyAz

7 views