គន្លឹះងាយៗ កុំឱ្យយកពាក្យសម្តីអ្នកដទៃមកគិត

ពាក្យសម្តីរបស់មនុស្សប្រៀបបាននឹងអាវុធមុខស្រួច ដែលអាចសម្លាប់ទឹកចិត្តមនុស្សបានយ៉ាងងាយ។ ភាពអស់សង្ឃឹម ការឈឺចាប់ និងការបាក់ទឹកចិត្តអាចនឹងកើតមានឡើង នៅពេលដែរយើងបានឮពាក្យរិះគន់ និងនិយាយឡកឡាយមកកាន់យើង។ ជាការពិតណាស់យើងមិនអាចបញ្ជាឱ្យនរណាម្នាក់ឈប់និយាយបាននោះទេ​ ប៉ុន្តែអ្វីដែលយើងអាចធ្វើបាន គឺយើងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯង ចេះបែងចែកល្អអាក្រក់ និងសម្រេចចិត្តទទួលយកនូវអ្វីល្អៗសម្រាប់ខ្លួនឯង។


ថ្ងៃនេះផងដែរ 30’IDE ក៏សូមចែករំលែងនូវគន្លឹះមួយចំនួនដើម្បីជួយឱ្យមិត្តអ្នកអានកុំយកពាក្យសម្តីរបស់អ្នកដទៃមកគិតច្រើនដែលអាចធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍។

Image: #freepik


១) ដាក់ Filter ក្នុងខួរក្បាលរបស់អ្នក

នៅពេលដែលយើងទិញសម្ភារៈ ឬស្រាវជ្រាវរកព័ត៌មានតាមរយៈ online យើងតែងតែប្រើ function filter ដើម្បីឱ្យយើងជ្រើយយកតែព័ត៌មានណាដែលយើងត្រូវការ និងចង់បានតែប៉ុណ្ណោះ។ ខួរក្បាលរបស់យើងក៏អាចធ្វើដូច្នេះបានដែរ ចូរអ្នកដាក់function filter សម្រាប់ចាប់យកតែពាក្យសម្តីល្អៗ និងព័ត៌មានដែលមានប្រយោជន៍សម្រាប់ខ្លួនអ្នកបានហើយ ចូរបោះចោលនូវពាក្យសម្តីណាដែលមិនបានផ្តល់ផលល្អមកដល់អ្នក។


២) តើអ្នកនិយាយនោះជានរណា?​

មួយវិញទៀត រាល់ពេលដែលទទួលបានការរិះគន់ពីនរណាម្នាក់ អ្នកត្រូវសួរខ្លួនឯងសិនថាតើម្នាក់នោះជានរណា​ ប្រសិនជាគាត់ត្រូវជាបងប្អូនបង្កើត មិត្តល្អ ដៃគូរអាជីវកម្ម ឬថ្នាក់លើនៅកន្លែធ្វើការរបស់អ្នក ហើយពួកគេមានបំណងចង់ឱ្យអ្នកមានការកែប្រែល្អប្រសើរឡើង នោះអ្នកអាចយកពាក្យសម្តីពួកគេមកធ្វើការពិចារណា​ ឬប្រើប្រាស់ពាក្យសម្តីទាំងនោះមកអភិវឌ្ឍខ្លួនឯង។ ប៉ុន្តែប្រសិនបើគេមានបំណងនិយាយឡកឡាយ និងបំបាក់ទឹកចិត្តអ្នកនោះ ចូរអ្នកកុំឱ្យសម្តីទាំងអស់នោះមានឥទ្ធិពលមកលើអ្នកឱ្យសោះ។


៣) រៀនបើកចិត្តឱ្យទូលាយ

ការបើកចិត្តឱ្យទូលាយក៏អាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងមិនខ្វល់ច្រើនពីសម្តីរបស់អ្នកដទៃបាន ដោយសារតែអ្នកមិនបានយកចិត្តទុកដាក់ ឬប្រកាន់ខឹងច្រើននោះទេ ជាពិសេសអ្នកបានដឹងច្បាស់ថាអ្វីដែលអ្នកដទៃនិយាយអំពីអ្នកនោះមិនមែនជារឿងពិត ហើយអ្នកក៏មិនអនុញ្ញាតិឱ្យនរណាម្នាក់មានឥទិ្ធពលមកលើអ្នកបានឡើយ។


2 views