ចង់រៀនជំនាញថ្មីៗ? អាចសាកល្បងគេហទំព័រមួយនេះបាន

ការអភិវឌ្ឍន៍ខ្លួនឯង គឺជារឿងមួយដ៏សំខាន់សម្រាប់អាជីពការងារ និងជីវិតប្រចាំថ្ងៃរបស់យើងផ្ទាល់ ជាពិសេសក្នុងសត​វត្សរ៍ទី២១នេះ គឺជាសម័យកាលដែលតម្រូវឱ្យយើងយកចិត្តទុកដាក់ក្នុងការពង្រីកសមត្ថភាព និងជំនាញឱ្យបានស្ទាត់ជំនាញ ដើម្បីដើរឱ្យទាន់ស្ថានការណ៍ និងសម័យកាលបច្ចេកវិទ្យាទំនើប។ ហើយនេះពិតជារឿងល្អមែនទែន បើសិនជាអ្នកអាចរកជំនាញដើម្បីមកបន្ថែមចន្លោះខ្វះខាត ឬ ជំនាញថ្មីៗសម្រាប់អភិវឌ្ឍចំណេះដឹង និងត្រៀមខ្លួនក្នុងការទទួលយកឱកាសការងារថ្មី ឬការឡើងមុខតំណែងថ្មីសម្រាប់អាជីពការងាររបស់អ្នកនាពេលបច្ចុប្បន្ន និងអនាគត។

Image: #freepik


ដូច្នេះ 30’IDEA សូមចែករំលែកនូវគេហទំព័រមួយដែលមានឈ្មោះថា #udemy គេហទំព័រ:(www.udemy.com) ដែលមានមុខជំនាញជាច្រើនដែលអ្នកអាចពិចារណាក្នុងការសិក្សាបានដោយខ្លួននៅផ្ទះតាមរយៈអនឡាញ និងអាចឱ្យអ្នកចាត់ចែងម៉ោងរៀនទៅតាមតម្រូវការរបស់អ្នកផ្ទាល់ ហើយជំនាញទាំងអស់នោះ រួមមាន៖ ភាសាបរទេស កំព្យូរទ័រ (Microsoft excel, access,…) Graphic Design, រៀនថត រៀនកាត់តវីឌីអូ វិភាគទិន្នន័យ ការនិយាយជាសាធារណៈ រៀនសរសេរកូដ រៀនសរសេរភាសាអង់គ្លេសសម្រាប់អាជីវកម្ម និងជំនាញផ្សេងៗជាច្រើនទៀតនៅក្នុងគេហទំព័រ #udemy


ក្នុងនោះផងដែរ ក៏មានគេហទំព័រចែករំលែកចំណេះដឹងជាច្រើនដែលអ្នកអាចជ្រើសរើសយកមកប្រើប្រាស់សម្រាប់បង្កើនចំណេះដឹងដែលសមស្របទៅតាមស្ថានភាពរបស់អ្នកផ្ទាល់ ដូច្នេះ 30’IDEA សង្ឃឹមថាអ្នកនឹងចាប់ផ្តើមរៀននូវអ្វីដែលថ្មីៗតាមបំណងប្រថ្នារបស់អ្នក ហើយក៏សង្ឃឹមថាអ្នកនៅតែបន្តអភិវឌ្ឍចំណេះជំនាញរបស់អ្នករហូតដើម្បីអនាគតដ៏ត្រចះត្រចង់របស់អ្នក។


**បញ្ជាក់៖អត្ថបទនេះ គឺជាការចែករំលែកដោយផ្អែកទៅលើបទពិសោធន៍ផ្ទាល់របស់ Admin មិនមែនក្នុងគោលបំណងផ្សាយពាណិជ្ជកម្ម ឬ ទទួលបានប្រាក់ឧបត្ថម្ភអ្វីនោះទេ។

17 views