ដាស់តឿនអារម្មណ៍​ - ខកបំណង

ការខូចចិត្ត ខកបំណង និងអស់សង្ឃឹម គឺជារឿងដែលមនុស្សគ្រប់រូបមិនចង់ជួបតែមិនអាចគេចផុត។ ជាការពិតណាស់អារម្មណ៍ទំាងអស់នេះធ្វើឱ្យអ្នកខូចចិត្ត និងធ្វើឱ្យអ្នកស្ទើរតែគ្មានកំលាំងដើរទៅមុខបន្តទៀត។ ប៉ុន្តែអ្នកត្រូវសួរខ្លួនឯងថា តើអ្នកគួរបណ្តោយឱ្យអារម្មណ៍ទាំងអស់នោះមកគ្របដណ្តប់អ្នកបានដែរឬទេ?

Image: #freepik


នៅលើលោកនេះមានរឿងជាច្រើនដែលបានកើតឡើងខុសពីការរំពឹងទុករបស់អ្នកដែលបណ្តាលឱ្យមានការខកបំណង។ អ្នកអាចចាត់ទុកការខកបំណងនេះជាមេរៀនដ៏សំខាន់ ដើម្បីឱ្យអ្នកយល់នូវគុណតម្លៃជីវិត ជាពិសេសគឺជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នកឈានទៅរកផ្លូវថ្មីឆ្ពោះទៅរកក្តីស្រមៃរបស់អ្នក។ ដូច្នេះអ្នកត្រូវច្នៃការខូចចិត្តទៅជាកំលាំងតស៊ូ កុំយកការខកបំណងជារនាំងបាំងបិទភាពជោគជ័យរបស់អ្នក។


ធ្វើអី្វក៏ដោយត្រូវការមានពេលកំណត់ជាក់លាក់ ការខកបំណង និងខូចចិត្តក៏ដូចគ្នា។ អ្នកអាចខូចចិត្តបានតែត្រូវកំណត់ពេលវេលាបញ្ចប់ ដើម្បីបន្តថ្ងៃថ្មីរបស់អ្នកទៀត។

1 view