ធ្វើម៉េចទៅណ៎! នៅពេលខួរក្បាលអ្នកគិតអ្វីមិនចេញ?

នៅពេលដែលអ្នកមានភាពស្មុគស្មាញ និងគិតអ្វីមិនចេញ តើអ្នកធ្វើយ៉ាងដូចម្តេច ដើម្បីបន្ថយភាពតានតឹង និងប្រមូលអារម្មណ៍ច្នៃប្រឌិតមកវិញ?

Image: #freepik


ជាការពិតណាស់ខួរក្បាលមនុស្សយើងម្នាក់ៗមិនអាចប្រើប្រាស់ឱ្យលើសកំលាំង ឬហួសដែនកំណត់បាននោះទេ​ ដូចយើងបានដឹងស្រាប់ហើយថា សូម្បីតែម៉ាស៊ីនភ្លើងដែលជាឧបករណ៍គ្មានជីវិតសោះក៏នៅតែត្រូវការពេលវេលាសម្រាក ដើម្បី កុំឱ្យដំណើរការរហួសកំលាំងដែលបណ្តាលឱ្យខូច ឬឆេះកន្លែងណាមួយនៃម៉ាស៊ីន។ ខួរក្បាលរបស់មនុស្សយើងក៏មិនខុសពីម៉ាស៊ីននោះដែរ ខួរក្បាលក៏ត្រូវការការមើលថែ និងថ្នាក់ថ្នម​ឱ្យបានល្អផងដែរ។


ដូច្នេះ 30’IDEA សូមចែករំលែកនូវវិធីសាស្រ្តមួយចំនួនដែលអាចជួយអ្នកបាន នៅពេលដែលមានអារម្មណ៍ថាគិតអ្វីមិនចេញ ដែលមានដូចខាងក្រោម៖


១) ឈប់សម្រាក

នៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ថាធុញថប់ និងគិតអ្វីមិនចេញនោះ ចូរអ្នកឈប់សម្រាកភ្លាម និងកុំបង្ខំខ្លួនឯងឱ្យសោះ។ ការសម្រាកគ្រប់គ្រាន់ គឺអាចជួយសម្រួលអារម្មណ៍ និងមានកំលាំងគ្រប់គ្រាន់ ដើម្បីបន្តទៅមុខទៀត។ ដូច្នេះអ្នកអាចឆ្លៀតស្តាប់ចំរៀង លេងកីឡា និយាយលេងជាមួយមិត្ត ឬសកម្មភាពណាមួយដែលអ្នកចូលចិត្ត។


២) ជ្រើសរើសបរិយាកាស

បើសិនជាអ្នកកំពុងតែធ្វើលើគម្រោងអ្វីមួយដែលទាមទារឱ្យអ្នកមានភាពច្នៃប្រឌិតច្រើន អ្នកគួរជ្រើសរើសបរិយាកាសដែលអាចជួយឱ្យអ្នកមានភាពស្រស់ស្រាយ និងបង្កើននូវគំនិតច្នៃប្រឌិតរបស់អ្នកបាន។ អ្នកអាចជ្រើសរើសបរិយាកាសស្ងប់ស្ងាត់ ធម្មជាតិ ឬកន្លែងណាដែលសាកសមនឹងអ្នកបំផុត។


៣) ចំណាយពេលមើលការងាររបស់អ្នកដ៏ទៃ

អ្នកអាចអានអត្ថបទផ្សេ ធ្វើការការសា្រវជ្រាវ ឬមើលវីឌីអូណាដែលអាចជួយឱ្យអ្នកមានគំនិតថ្មីៗ ឬបន្ថែមនូវគំនិតច្នៃប្រឌិតរបស់អ្នក។ ការធ្វើបែបនេះ គឺអាចជួយបង្កើននូវចំណេះដឹង និងអាចឱ្យអ្នកអភិវឌ្ឍខ្លួនឯងបន្ថែមទៀត ដើម្បីឱ្យដើរទាន់សម័យកាល និងដើរទាន់មិត្តរួមអាជីព។

1 view