ធ្វើយ៉ាងម៉េចកុំឱ្យអានសៀវភៅឆាប់ធុញ និងងងុយគេង?

 ថ្ងៃនេះ 30’IDEA សូមចែករំលែកនូវគន្លឹះមួយចំនួនក្នុងអានសៀវភៅកុំឱ្យឆាប់ធុញ និងងងុយគេង!​ តោះមកមើលទាំងអស់គ្នាថាមានអ្វីខ្លះ?

Image: #freepik


) ជ្រើសរើសប្រភេទសៀវភៅដែលអ្នកចូលចិត្ត

ចូរជ្រើសរើសសៀវភៅទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ និងជក់ចិត្តជាមួយនឹងការអានរបស់អ្នកយ៉ាងពិតប្រាកដ។ បន្ថែមពីលើនេះ អ្នកនឹងទទួលបានរាល់ខ្លឹមសារ និងយល់សាច់រឿងច្បាស់នៃសៀវភៅដែលអ្នកកំពុងអាន។


) កំណត់គោលដៅអាន

ការដាក់គោលដៅនេះ គឺសំដៅទៅលើការកំណត់ម៉ោង ឬទំព័រដែលអ្នកត្រូវអានក្នុងមួយថ្ងៃ។ ឧទាហរណ៍៖ ក្នុងមួយថ្ងៃអ្នកត្រូវអានសៀវភៅឱ្យបានពី៣០នាទី ទៅ ១ម៉ោង ឬ អានឱ្យបាន ១០ទំព័រយ៉ាងតិច (កំណត់គោលដៅទៅតាមភាពជាក់ស្តែងរបស់អ្នក)។ ការធ្វើបែបនេះអាចជួយឱ្យអ្នកបន្តការអានសៀវភៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបង្កើតទំលាប់អានសៀវភៅបានផងដែរ។


៣) ត្រូវចាត់ទុកការអានសៀវភៅជាការកំសាន្ត

ប្រសិនបើអ្នកចាត់ទុកការអានសៀវភៅជាការកំសាន្ត នោះអ្នកនឹងកាន់តែរីករាយ និងចូលចិត្តការអានកាន់តែខ្លាំង។ ក្នុងនោះផងដែរ អ្នកមិនត្រឹមតែកើនចំណេះតែមួយមុខនោះទេ តែក៏អាចជួយកាត់បន្ថយភាពតានតឹង និងអផ្សុកបានមួយផ្នែកផងដែរ។

25 views