លើកទឹកចិត្តខ្លួនឯង

Updated: May 14

ស្តាប់មើលទៅដូចជាកំសត់បន្តិចនៅពេលដែលយើងនិយាយប្រាប់ខ្លួនឯងឱ្យចេះលើកទឹកចិត្តខ្លួនឯង ទោះបីជាយើងជួបរឿងខកបំណង ឬបញ្ហាអ្វីមួយ។​ ជាការពិតណាស់នរណាៗក៏ត្រូវការពាក្យលើកទឹកចិត្តពីអ្នកដទៃ ដើម្បីផ្តល់ជាកំលាំងចិត្ត និងជួយធ្វើឱ្យអារម្មណ៍របស់ខ្លួនល្អប្រសើរឡើងវិញ។


Image: #freepik


ប៉ុន្តែអ្នកគួរដឹងថានៅមានសំលេងមួយទៀត ដែលអាចនឹងមានឥទ្ធិពលយ៉ាងខ្លាំងមកលើការគិត និងអាកប្បកិរិយារបស់អ្នកបានដោយមិនដឹងខ្លួន ហើយសំលេងនោះ គឺជាសំលេងដែលចេញមកពីខាងក្នុងខួរក្បាលរបស់អ្នកតែម្តង។ បើកាលណាសំលេងនៅក្នុងចិត្តនោះចេះដាស់តឿន លួងលោម និងប្រាប់ខ្លួនឯងនូវរឿងល្អៗជារឿយៗនោះ ទោះមានមនុស្សរាប់រយនាក់មកលើកទឹកចិត្តក៏មិនស្មើនឹងសំលេងនៅក្នុងចិត្តរបស់យើងនោះដែរ។


ការលើកទឹកចិត្តខ្លួនឯងអាចជួយយើងទៅរកភាពជោគជ័យ ជាពិសេសជំរុញឱ្យយើងមានសុទិដ្ឋិនិយម និងភាពក្លាហាន។ មួយវិញទៀត ការលើកទឹកចិត្តខ្លួនឯង ប្រៀបបានដូចជាការឆ្លុះកញ្ចក់ឱ្យយើងមើលឃើញនូវការខិតខំប្រឹងប្រែងយ៉ាងអស់ពីកំលាំងកាយចិត្ត និងការតស៊ូពុះពារឧបសគ្គ ទោះគ្មានអ្នកជឿជាក់ក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់យើងនៅមានខ្លួនឯង និងភាពជឿជាក់ដ៏មុតមាំរបស់ខ្លួនឯង ដើម្បីសម្រេចនូវក្តីប្រាថ្នារបស់ខ្លួន។ ចូរអ្នកត្រូវចាំថាគ្មាននរណាម្នាក់យល់ច្បាស់ពីការចង់បាន និងបំណងប្រាថ្នារបស់អ្នកច្បាស់ជាងខ្លួនអ្នកនោះទេ។ ចូរកុំពឹងលើពាក្យសម្តីរបស់អ្នកដទៃ។

14 views