សោយសុខជីវិតថ្ងៃនេះឱ្យអស់ពីបេះដូង ប្រៀបដូចគ្មានថ្ងៃស្អែក

បើថ្ងៃនេះ អ្នកកំពុងរស់នៅជាមួយក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ មានដំបូលជ្រក មានបាយហូបគ្រប់គ្រាន់ និងមានការងារសុចរិត អ្នកគួរត្រេកអរ សោយសុខ និងប្រើប្រាស់ពេលវេលាមួយនេះឱ្យមានន័យបំផុត។ អ្វីៗអាចប្រែប្រួល អ្នកមិនអាចដឹងថា តើថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ ដូច្នេះចូរសោយសុខនឹងជីវិតថ្ងៃនេះជាមួយនឹងមនុស្សជាទីស្រលាញ់របស់អ្នកឱ្យអស់ពីចិត្តពីថ្លើម។ កុំបណ្តោយឱ្យមានពាក្យថាស្តាយក្រោយ ឬវិប្បដិសារីនៅថ្ងៃខាងមុខ។

Photo: #freepik

មានមនុស្សមួយចំនួនពុំចេះសោយសុខ និងប្រើប្រាស់ពេលវេលាបច្ចុប្បន្នឱ្យមានតម្លៃជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួននោះទេ ដោយបណ្តោយឱ្យពេលវេលាទាំងអស់នោះរសាត់ទៅឆ្ងាយពីមួយថ្ងៃទៅមួយថ្ងៃដោយឥតប្រយោជន៍។ មានអ្នកខ្លះមិនអាចរស់នៅបានសុខ ពីព្រោះតែរឿងអតីតកាល ឯអ្នកខ្លះទៀតបារម្ភរឿងអនាគតខ្លាចមានរឿងអ្វីកើតឡើង ធ្វើឱ្យខ្វល់ខ្វាយដេកមិនលក់។ ចូរចាំថាអ្នកមិនមានវេទមន្តពិសេស ដើម្បីទាញពេលវេលាថយក្រោយ ឬអាចដឹងរឿងនៅថ្ងៃស្អែកបាននោះទេ។ ពេលខ្លះអ្វីដែលអ្នកកំពុងមានក្នុងជីវិតនៅថ្ងៃនេះ គឺជាក្តីប្រាថ្នារបស់មនុស្សមួយចំនួន។

5 views