អត់ចេះសរសេរកូដ និងឌីហ្សាញក៏អាចបង្កើតWebsiteបានដោយខ្លួនឯង

ការបង្កើតគេហទំព័រ គឺជាកត្តាដ៏សំខាន់ណាស់សម្រាប់អាជីវកម្មនីមួយៗ ពីព្រោះថាការបង្កើតគេហទំព័រប្រៀបបានដូចនឹងមានការិយាល័យ ឬទីតាំងមួយយ៉ាងជាក់លាក់ និងត្រឹមត្រូវនៅលើប្រព័ន្ធអនឡាញ ដែលអនុញ្ញតិ្តឱ្យអតិថិជនងាយស្រួលស្វែងរកព័ត៌មានផ្សេងៗអំពីអាជីវកម្មរបស់អ្នកបាន។​

Image: #freepik


ជាការពិតណាស់នៅពេលដែលនិយាយដល់ការបង្កើតគេហទំព័រ អ្នកប្រាកដជាគិតដល់ការសរសេរកូដ ជំនាញ ឌីហ្សាញ និងចំណេះដឹងទាក់ទងទៅនឹងប្រព័ន្ធផ្សេងៗទៀតដើម្បីបង្ហោះគេហទំព័រនៅលើប្រព័ន្ធអនឡាញ។ មួយវិញទៀត បើសិនជាអ្នកគ្មានជំនាញទាំងអស់នោះអ្នក អ្នកអាចនឹងចំណាយលុយជាច្រើន ដើម្បីរកអ្នកជំនាញក្នុងការបង្កើតគេហទំព័រ។ ចំនុចទាំងអស់នេះហើយដែលជាផលវិបាកសម្រាប់ម្ចាស់អាជីវកម្មធុនតូច និងអាជីវកម្មដែលទើបនឹងចាប់ផ្តើមដំបូង ដែលពុំមានលទ្ធផល និងសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតគេហទំព័រអាជីវកម្ម។

ដើម្បីផ្តល់ជាគំនិតជូនដល់ម្ចាស់អាជីវកម្មធុនតូច និង​អ្នកចេញរកស៊ីដំបូងដែលមានបំណងចង់បង្កើតគេហទំព័រនោះ ថ្ងៃនេះ 30’IDEA សូមចែករំលែកនូវគេហទំព័រចំនួន3ដែលអាចឱ្យអ្នកបង្កើតគេហទំព័របានដោយខ្លួនឯងយ៉ាងងាយ និងមិនចាំបាច់ត្រូវការជំនាញសរសេរកូដ និងឌីហ្សាញនោះទេ។


១) Wix : https://www.wix.com/

២) Wordpress: https://wordpress.com

៣) sqarespace: https://www.squarespace.com


30’IDEA សង្ឃឹមថាគេហទំព័រទាំងនេះអាចជួយឱ្យអ្នកបង្កើតគេហទំព័រមួយដ៏ស្រស់ស្អាតតាមដែលអ្នកស្រមៃចង់បាន និងផ្តល់ជាប្រយោជន៍ដល់អាជីវកម្មរបស់អ្នកបាន។


10 views