Fixed Mindset vs Growth Mindset

ផ្នត់គំនិត គឺជាទស្សនៈ និងជំនឿមួយដែរអ្នកបានផ្ទុកនៅក្នុងខួរក្បាល និងអារម្មណ៍របស់អ្នក ហើយផ្នត់គំនិតទាំងអស់នោះពិតជាមានឥទ្ធិពលយ៉ាងខ្លាំងលើការសម្រេចចិត្ត ការប្រព្រឹត្តិ និងការបញ្ចេញមតិយោបល់ផ្សេងៗទៀតទៅតាមគោលជំហរ និងជំនឿផ្ទាល់ខ្លួន។

Image: #freepik


តើអ្នកធ្លាប់សួរខ្លួនឯងអត់ថា តើគេធ្វើយ៉ាងដូចម្តេចបានជាគេជោគជ័យ និងដើរទៅមុខលឿនជាងអ្នកម្ល៉េះ? ចម្លើយ គឺផ្នត់គំនិត ហេតុអ្វី? នៅពេលដែលមនុស្សម្នាក់មានផ្នត់គំនិតពោរពេញទៅដោយភាពវិជ្ជមាន ជឿជាក់ មហិច្ឆតា និងគោលដៅ​​ ពេលនោះហើយផ្នត់គំនិតនឹងក្លាយទៅជាចង្កូតដ៏រឹងមាំដែលអាចនាំអ្នកទៅរកភាពរុងរឿង និងភាពភ្លឺស្វាង។ ផ្នត់គំនិតអាចជំរុញអ្នកឱ្យទៅរកផ្លូវជោគជ័យ ឬបរាជ័យ អាស្រ័យទៅលើជំនឿ និងគោលជំហរដែលអ្នកបង្កើតឡើងនៅក្នុងខួរក្បាលរបស់អ្នក។


ដូច្នេះ 30’IDEA សូមលើកយក​ផ្នត់គំនិត២ប្រភេទ គឺ Fixed Mindset និង Growth Mindset ដែលមានដូចខាងក្រោម៖


១) Fixed Mindset

Fixed Mindset គឺជាផ្នត់គំនិតមួយដែលជឿថារាល់សមត្ថភាព ទេពកោសល្យ និងភាពប៉ិនប្រសប់របស់គេ គឺមានភាពល្អឥតខ្ចោះ និងមិនអាចធ្វើការអភិវឌ្ឍន៍បន្ថែមទៀតបាននោះទេ។ អ្វីដែលគេមាន គឺកើតចេញពីខ្លួនឯងផ្ទាល់ និងធម្មជាតិផ្តល់អោយគេ។ បុគ្គលដែលមានផ្នត់គំនិតបែបនេះ គឺគេមិនចំណាយពេលលើការអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង និងរៀនសូត្រពីអ្នកដទៃដើម្បីកែខៃចំនុចខ្សោយរបស់ខ្លួននោះទេ ផ្ទុយទៅវិញគេមានអារម្មណ៍ថាខ្លួនឯងមិនសូវឆ្លាត និងមិនពូកែ បើសិនជាសមត្ថភាពរបស់គេមិនល្អគ្រប់គ្រាន់។ បុគ្គលនេះ ជាប្រភេទមនុស្សដែលមានគោលជំហរជឿជាក់លើខ្លួនឯងជ្រុលហួស អោយតម្លៃទៅលើមុខមាត់ និងការយកឈ្នះចាញ់ ដែលជាកត្តារារាំងការអភិវឌ្ឍន៍ខ្លួនឯង។


២) Growth Mindset

​ដោយឡែកសម្រាប់​ Growth Mindset វិញ គឺជាផ្នត់គំនិតមួយដែលចូលចិត្តទទួលនូវអ្វីដែលថ្មីៗ ចូលចិត្តធ្វើអ្វីដែលលំបាកៗ និងប្រកួតប្រជែក។ បុគ្គលប្រភេទនេះ អ្វីៗគឺអាចធ្វើការអភិវឌ្ឍន៍បានទាំងអស់មិនថា ការពង្រឹងសមត្ថភាព និងស្វែងរកចំណេះដឹងថ្មីៗ ដើម្បីក្រែប្រែនូវចំនុចខ្សោយរបស់ខ្លួនធ្វើយ៉ាងណាឱ្យតែគេអាចទទួលនូវគំនិតថ្មីៗ និងបទពិសោធន៍ល្អៗសម្រាប់អភិវឌ្ឍសមត្ថភាព និងទេពកោសល្យរបស់ខ្លួនឱ្យកាន់តែល្អជាងមុន។


តើអ្នកគិតថាអ្នកមាន Mindset ប្រភេទមួយណាដែរ?

4 views